ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ថា​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បច្ច័យ​ ​បើ​វៀរចាក​បច្ច័យ​ហើយ​ ​ការ​កើតឡើង​នៃ​វិញ្ញាណ​ ​ក៏​មិន​មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​នោះ​ ​កាលបើ​យើងខ្ញុំ​ព្រះអង្គ​ ​បាន​និយាយ​ពន្យល់​ ​ដាស់តឿន​ ​ក្រើនរំលឹក​ ​យ៉ាងនេះ​ហើយ​ ​ក៏​នៅតែ​ចូលចិត្ត​ ​ប្រកាន់ទិដ្ឋិ​អាក្រក់​នោះ​ដដែល​ ​ហើយ​និយាយ​ប្រកែក​ ​តាម​កំឡាំង​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វិញ្ញាណ​នេះ​ ​រមែង​ស្ទុះ​ទៅ​ ​អន្ទោល​ទៅ​មិន​ដាច់​ ​មិន​ក្លាយទៅជា​អ្វី​ដទៃ​ឡើយ​ ​យ៉ាងណា​ ​ខ្ញុំ​បានដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ដូច្នេះ​មែន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​យើងខ្ញុំ​ព្រះអង្គ​ ​មិន​អាច​នឹង​ដោះសា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ឲ្យ​រួចចាក​ទិដ្ឋិ​អាក្រក់​នេះ​បាន​ហើយ​ ​ទើប​យើងខ្ញុំ​ព្រះអង្គ​ ​យក​សេចក្តី​នេះ​ ​មក​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​។​
 [​៨២​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ត្រាស់​ហៅ​នូវ​ភិក្ខុ១រូប​មក​ថា​ ​ម្នាល​ភិក្ខុ​ ​ចូរ​អ្នក​មក​អាយ​ ​ចូរ​អ្នក​ទៅ​ហៅ​នូវ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​តាម​ពាក្យ​នៃ​តថាគត​ថា​ ​ម្នាល​អាវុសោ​សា​តិ​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ហៅ​លោក​។​ ​ភិក្ខុ​នោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ករុណា​ព្រះអង្គ​ ​ដូច្នេះហើយ​ ​ក៏​ចូល​ទៅ​រក​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយទៅ​នឹង​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់