ម្នាល​អាវុសោ​សា​តិ​ ​ព្រះ​សាស្តា​ត្រាស់​ហៅ​លោក​។​ ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ទទួលពាក្យ​ភិក្ខុ​នោះ​ថា​ ​ករុណា​អាវុសោ​ ​ដូច្នេះហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​កាលបើ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​សា​តិ​ ​បានឮ​ថា​ ​អ្នកមាន​ទិដ្ឋិ​អាក្រក់​កើតឡើង​យ៉ាងនេះ​ថា​ ​វិញ្ញាណ​នេះ​រមែង​ស្ទុះ​ទៅ​ ​អន្ទោល​ទៅ​មិន​ដាច់​ ​មិន​ក្លាយទៅជា​អ្វី​ដទៃ​ឡើយ​ ​យ៉ាងណា​ ​ខ្ញុំ​បានដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ដូច្នេះ​មែន​ឬ​។​ ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វិញ្ញាណ​នេះ​ ​រមែង​ស្ទុះ​ទៅ​ ​អន្ទោល​ទៅ​មិន​ដាច់​ ​មិន​ក្លាយទៅជា​របស់​ដទៃ​ឡើយ​ ​យ៉ាងណា​ ​ខ្ញុំ​ព្រះអង្គ​ ​បានដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ដូច្នេះ​មែន​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​សា​តិ​ ​វិញ្ញាណ​នោះ​ ​តើ​ដូចម្តេច​។​ ​សា​តិ​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សភាវៈ​ណា​ ​ដែល​និយាយ​បាន​ ​អាច​ទទួលអារម្មណ៍​បាន​ ​បុគ្គល​រមែង​សោយ​វិបាក​ ​នៃ​កម្ម​ទាំងឡាយ​ល្អ​ ​និង​អាក្រក់​ ​ព្រោះ​សភាវៈ​នោះ​ ​សភាវៈ​នោះ​ ​(​ហៅថា​ ​វិញ្ញាណ​)​។​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់