ក៏​ដល់​នូវ​កិរិយា​រាប់​តាម​បច្ច័យ​នោះ​ៗ​ ​ដូចជា​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ភ្នែក​ ​និង​រូប​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​ចក្ខុវិញ្ញាណ​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ត្រចៀក​ ​និង​សំឡេង​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​សោតវិញ្ញាណ​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ច្រមុះ​ ​និង​ក្លិន​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​ឃានវិញ្ញាណ​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​ជិវ្ហា​វិញ្ញាណ​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​របស់​ ​ដែល​ប៉ះ​ដោយ​កាយ​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​កាយវិញ្ញាណ​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​ជា​មនោវិញ្ញាណ​ ​យ៉ាងនោះ​ដែរ​។​
 [​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​នូវ​ខន្ធ​បញ្ចកៈ​នេះ​ ​ដែល​កើតឡើង​ហើយ​ឬទេ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ឃើញថា​ ​ខន្ធ​បញ្ចកៈ​នោះ​ ​កើតឡើង​ ​ព្រោះតែ​អាហារ​ ​ដូច្នោះ​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ឃើញថា​ ​ខន្ធ​បញ្ចកៈ​នោះ​ ​ដែល​កើតឡើង​ហើយ​ ​រមែង​រលត់​ទៅវិញ​ ​ជា​ធម្មតា​ ​ព្រោះ​រលត់​អាហារ​នោះ​ ​ដែរ​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់