ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិចិកិច្ឆា​ ​តែង​កើតឡើង​ ​ព្រោះ​សេចក្តី​សង្ស័យ​ថា​ ​ខន្ធ​បញ្ចកៈ​នេះ​ ​កើត​ហើយ​ ​ឬមិន​កើត​ទេ​ ​ដូច្នេះ​ដែរ​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិចិកិច្ឆា​កើតឡើង​ ​ព្រោះ​សេចក្តី​សង្ស័យ​ថា​ ​ខន្ធ​បញ្ចកៈ​ ​តែង​កើត​ឡើយ​ ​ព្រោះ​អាហារ​នោះ​ ​ឬមិន​មែនទេ​ ​ដូច្នេះ​ដែរ​ឬ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​វិចិកិច្ឆា​កើតឡើង​ ​ព្រោះ​សេចក្តី​សង្ស័យ​ថា​ ​ខន្ធ​បញ្ចកៈ​ ​ដែល​កើត​ហើយ​ ​រលត់​ទៅវិញ​ជា​ធម្មតា​ ​ព្រោះតែ​រលត់​អាហារ​នោះ​ ​ឬមិន​មែន​ ​ដូច្នេះ​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ឃើញច្បាស់​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ថា​ ​ខន្ធ​បញ្ចកៈ​នេះ​ ​កើត​ហើយ​ដូច្នេះ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​លះបង់​វិចិកិច្ឆា​បាន​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ឃើញច្បាស់​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ថា​ ​ខន្ធ​បញ្ចកៈ​ ​កើតឡើង​ ​ព្រោះ​អាហារ​នោះ​ដូច្នេះ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​លះបង់​វិចិកិច្ឆា​បាន​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ឃើញច្បាស់​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ថា​ ​ខន្ធ​បញ្ចកៈ​ ​ដែល​កើត​ហើយ​ ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​ព្រោះ​រលត់​អាហារ​នោះ​ ​ដូច្នេះ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​លះបង់​វិចិកិច្ឆា​បាន​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​មាន​វិចិកិច្ឆា​ ​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ថា​ ​ខន្ធ​បញ្ចកៈ​នេះ​ ​កើត​ហើយ​ ​ដូច្នេះ​ឬ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ១៦១ | បន្ទាប់