ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា តែងកើតឡើង ព្រោះសេចក្តីសង្ស័យថា ខន្ធបញ្ចកៈនេះ កើតហើយ ឬមិនកើតទេ ដូច្នេះដែរឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាកើតឡើង ព្រោះសេចក្តីសង្ស័យថា ខន្ធបញ្ចកៈ តែងកើតឡើយ ព្រោះអាហារនោះ ឬមិនមែនទេ ដូច្នេះដែរឬ។ ព្រះករុណាព្រះអង្គ។ វិចិកិច្ឆាកើតឡើង ព្រោះសេចក្តីសង្ស័យថា ខន្ធបញ្ចកៈ ដែលកើតហើយ រលត់ទៅវិញជាធម្មតា ព្រោះតែរលត់អាហារនោះ ឬមិនមែន ដូច្នេះឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលឃើញច្បាស់ ដោយបញ្ញាដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈនេះ កើតហើយដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់វិចិកិច្ឆាបានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលឃើញច្បាស់ ដោយបញ្ញាដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈ កើតឡើង ព្រោះអាហារនោះដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់វិចិកិច្ឆាបានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលឃើញច្បាស់ ដោយបញ្ញាដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈ ដែលកើតហើយ រមែងរលត់ទៅវិញជាធម្មតា ព្រោះរលត់អាហារនោះ ដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់វិចិកិច្ឆាបានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនុ៎ះថា ខន្ធបញ្ចកៈនេះ កើតហើយ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ