ទាំងឡាយ​ ​យល់​ច្បាស់​ ​នូវ​ធម៌​ ​មាន​ឧបមាដូចជា​ផែ​ ​ដែល​តថាគត​សំដែង​ហើយ​ ​ដើម្បី​ប្រយោជន៍​ ​នឹង​រើខ្លួន​ចេញ​ ​(​ចាក​ឱឃៈ​ទាំង៤​)​ ​មិនមែន​ដើម្បី​ប្រយោជន៍នឹង​ប្រកាន់​ ​(​ខន្ធ​បញ្ចកៈ​)​ ​ខ្លះ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​ដូច្នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​ជាប់​ចំពាក់​ ​មិន​រីករាយ​ ​មិន​កួច​កាន់​ ​មិនរាប់​អាន​ទិដ្ឋិ​នេះ​ថា​ ​បរិសុទ្ធ​យ៉ាងនេះ​ ​ផូរផង់​យ៉ាងនេះ​ ​ដោយអំណាច​តណ្ហា​ ​និង​ទិដ្ឋិ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​យល់​ច្បាស់​ ​នូវ​ធម៌​ ​មាន​ឧបមាដូចជា​ផែ​ ​ដែល​តថាគត​ ​សំដែង​ហើយ​ ​ដើម្បីនឹង​រើខ្លួន​ចេញ​ ​(​ចាក​ឱឃៈ​ទាំង៤​)​ ​មិនមែន​ប្រយោជន៍​ ​នឹង​ប្រកាន់​ ​(​ខន្ធ​បញ្ចកៈ​)​ ​ខ្លះ​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​។​
 ​[​៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាហារ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​តាំងនៅ​មាំ​ ​របស់​ពួក​សត្វ​ដែល​កើត​ហើយ​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អនុគ្រោះ​ ​ដល់​ពួក​សត្វ​ ​ដែល​កំពុង​កើត​ផង​ ​នេះ​មាន៤ប្រការ​។​ ​អាហារ​ទាំង៤ប្រការ​ ​តើ​ដូចម្តេច​។​ ​គឺ​ ​ក​វឡិង្កា​រា​ហារ​ ​ដែល​គ្រោតគ្រាត​ ​ឬ​ល្អិត​ជាទី១​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់