ដោយ​សេចក្តី​សង្ស័យ​ ​(​ក្នុង​ជីវិត​(​១​)​)​ ​ជាច្រើន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​កន្លង​ខែ៩​ ​ឬខែ១០ទៅ​ ​មាតា​ក៏​ប្រសូត​គភ៌​នោះ​ ​ដូចជា​ភារៈ​ធ្ងន់​ ​ដោយ​សេចក្តី​សង្ស័យ​ជាច្រើន​ ​កាលបើ​គភ៌​ ​ដូចជា​ភារៈ​ធ្ងន់​នោះ​ ​ប្រសូត​រួចហើយ​ ​ក៏​ចិញ្ចឹម​ដោយ​ឈាម​ ​(​គឺ​ទឹកដោះ​)​ ​របស់​ខ្លួន​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទឹកដោះ​របស់​មាតា​ណា​ ​ដែល​តថាគត​ពោល​ហើយ​ ​ក្នុង​អរិយវិន័យ​ ​ទឹកដោះ​នុ៎ះ​ ​គឺ​ឈាម​ហ្នឹងឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុមារ​នោះ​ឯង​ ​អាស្រ័យ​នូវ​ការ​ចំរើន​ធំឡើង​ ​អាស្រ័យ​នូវ​កិរិយា​ចាស់​ ​នៃ​ឥន្ទ្រិយ​ទាំងឡាយ​ ​(​គឺ​ចាស់ខែ​ឆ្នាំ​)​ ​ក៏​លេង​នូវ​ល្បែង​ទាំងឡាយ​ ​ជាមួយនឹង​ពួក​កុមារ​ ​គឺ​លេង​កូន​នង្គ័ល​ ​ហ៊ឹង​ ​ដាំដូង​ ​កង្ហារ​ ​វាល់​ដីខ្សាច់​ ​កូន​រទេះ​ ​កូន​ធ្នូ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុមារ​នោះ​ឯង​ ​អាស្រ័យ​នូវ​សេចក្តី​ចំរើន​ធំឡើង​ ​អាស្រ័យ​នូវ​កិរិយា​ចាស់​ ​នៃ​ឥន្ទ្រិយ​ទាំងឡាយ​ ​ហើយក៏​ឆ្អែត​ស្កប់ស្កល់​ ​រីករាយ​ ​សប្បាយ​ ​ត្រេកត្រអាល​ ​ដោយ​កាមគុណ​ទាំង៥​ ​គឺ​រូប​ ​ដែល​គប្បី​ស្គាល់​ដោយ​ភ្នែក​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​
​(​១​)​ ​គឺ​សង្ស័យ​ ​(​ក្នុង​ពេល​ប្រសូត​កូន​)​ ​ថា​ ​អាត្មាអញ​ ​មាន​រោគ​ ​ឬ​កូន​អាត្មាអញ​ ​មាន​រោគ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់