ជា​អ្នក​បន្ថែម​កំឡាំង​ឲ្យ​ពួក​ជន​ ​ដែល​ព្រមព្រៀង​គ្នា​ស្រាប់ហើយ​ផង​ ​ជា​អ្នក​ត្រេកអរ​ក្នុង​សេចក្តី​ព្រមព្រៀង​ ​ពេញចិត្ត​ក្នុង​សេចក្តី​ព្រមព្រៀង​ ​រីករាយ​ ​ក្នុង​សេចក្តី​ព្រមព្រៀង​ ​ពោល​តែ​វាចា​ ​ដែល​ធ្វើឲ្យ​កើត​សេចក្តី​ព្រមព្រៀង​។​ ​ជា​អ្នក​លះបង់​ ​នូវ​ផរុសវាចា​ ​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ ​បើ​វាចា​ណា​ឥត​ទោស​ ​សុខ​ដល់​ត្រចៀក​ ​គួរឲ្យ​ស្រឡាញ់​ ​គួរ​ឲ្យ​តំ​កល់​ទុក​ក្នុង​ហឫទ័យ​ ​ជា​វាចា​អ្នកក្រុង​ ​ជាទី​ត្រេកអរ​ដល់​ជន​ច្រើន​ ​ជាទី​ពេញចិត្ត​ដល់​ជន​ច្រើន​ ​ជា​អ្នកពោល​តែ​វាចា​មាន​សភាព​ដូច្នោះ​។​ ​ជា​អ្នក​លះបង់​នូវ​សម្ផ​ប្ប​លា​បៈ​ ​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​អ្នក​និយាយ​តាមកាល​គួរ​ ​និយាយ​ពាក្យ​មែន​ ​និយាយ​ពាក្យ​មានប្រយោជន៍​ ​និយាយ​ធម៌​ ​និយាយ​វិន័យ​ ​និយាយ​វាចា​ ​ដែល​គួរឲ្យ​អ្នកផង​យកទុក​ក្នុង​ហឫទ័យ​ ​ជា​ពាក្យ​ប្រកបដោយ​ទី​អាង​តាមកាល​ ​ជា​វាចា​មាន​ទីបំផុត​ ​និង​ប្រកបដោយ​ប្រយោជន៍​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​កិរិយា​ផ្តិល​ផ្តាច់​ ​នូវ​ពីជគាម​ ​និង​ភូតគាម​។​ ​ជា​អ្នក​បរិភោគ​ភត្ត​តែ១ពេល​ ​ជា​អ្នក​វៀរចាក​ការ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់