បរិភោគ​ ​ក្នុង​វេលា​យប់​ ​វៀរ​ស្រឡះ​ចាក​កិរិយា​បរិភោគ​ ​ក្នុង​វេលាវិកាល​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​ការ​រាំច្រៀង​ ​ប្រគំ​ទាំង​មើល​នូវ​ល្បែង​ ​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​ហេតុ​ជាទី​តាំង​នៃ​កិរិយា​ទ្រទ្រង់​ ​ប្រដាប់​តាក់តែង​ ​ស្អិតស្អាង​ ​(​រាងកាយ​)​ ​ដោយ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ផ្សេង​ៗ​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​អាសនៈ​ខ្ពស់​ ​និង​អាសនៈ​ដ៏​ប្រសើរ​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​កិរិយា​ទទួល​នូវ​ប្រាក់​ ​និង​មាស​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​នូវ​ធញ្ញជាតិ​ឆៅ​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​កិរិយា​ទទួល​នូវ​សាច់ឆៅ​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​នូវ​ស្រី​ ​និង​ក្មេងស្រី​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​កិរិយា​ទទួល​នូវ​ខ្ញុំស្រី​ ​និង​ខ្ញុំប្រុស​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​នូវ​ស្រែ​ ​និង​ចំការ​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​នូវ​ពពែ​ ​និង​ចៀម​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​កិរិយា​ទទួល​នូវ​មាន់​ ​និង​ជ្រូក​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​កិរិយា​ទទួល​នូវ​ដំរី​ ​គោ​ ​សេះ​ ​និង​លា​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​កិរិយា​ប្រកប​ក្នុង​កិច្ច​ជា​ទូត​នាំ​ដំណឹង​ទៅមក​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​ការលក់ដូរ​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​ការ​បំបាត់​ដោយ​ជញ្ជីង​ ​ទាំង​បន្លំ​ភាជន៍​ ​ដែល​មិនមែន​មាស​ ​ថា​ជា​មាស​ ​និង​បំបាត់​ដោយ​រង្វាស់​ ​និង​រង្វាល់​។​ ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់