ភិក្ខុ​នោះ​ឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ​.​.​.​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​ហើយក៏​មិន​កួច​កាន់​នូវ​និមិត្ត​ ​មិន​កួច​កាន់​ ​នូវ​អនុព្យញ្ជនៈ​ឡើយ​ ​(​មួយទៀត​)​ ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​រមែង​ជាប់​តាម​នូវ​ភិក្ខុ​ ​ព្រោះ​ហេតុ​មិន​សង្រួម​ឥន្ទ្រិយ​ ​គឺ​ចិត្ត​ណា​ ​ភិក្ខុ​នោះ​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​ឥន្ទ្រិយ​ ​គឺ​ចិត្ត​នោះ​ ​រក្សា​នូវ​ឥន្ទ្រិយ​គឺ​ចិត្ត​ ​ដល់​នូវ​សេចក្តី​សង្រួម​ ​ក្នុង​ឥន្ទ្រិយ​គឺ​ចិត្ត​។​ ​ភិក្ខុ​នោះ​ ​ប្រកបដោយ​ឥន្ទ្រិយសំវរៈ​ ​ដ៏​ប្រសើរ​នេះ​ ​ក៏​ទទួល​ចំពោះ​នូវ​សេចក្តី​សុខ​ ​ដែល​មិន​ច្រឡំ​ដោយ​កិលេស​ក្នុង​សន្តាន​។​ ​ភិក្ខុ​នោះ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​ឈានទៅមុខ​ ​និង​ការ​ឈាន​ថយក្រោយ​ ​ជា​អ្នកធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​ក្រឡេក​មើលទៅ​មុខ​ ​និង​ក្រឡេក​មើល​មក​ខាងក្រោយ​ ​ជា​អ្នកធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​បត់​អវយវៈ​ ​និង​លាត​នូវ​អវយវៈ​ ​ជា​អ្នកធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​ទ្រទ្រង់​សង្ឃាដិ​ ​បាត្រ​ ​ចីវរ​ ​ជា​អ្នកធ្វើ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​ស៊ី​ ​ផឹក​ ​ទំពា​ ​ទទួល​រស
ថយ | ទំព័រទី ១៩០ | បន្ទាប់