ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ​.​.​.​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ហើយ​ ​ក៏​មិន​ត្រេកអរ​នឹង​ធម្មារម្មណ៍​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មិន​មាន​បដិឃៈ​ចំពោះ​ធម្មារម្មណ៍​ ​ដែល​មាន​សភាព​មិន​គួរ​ស្រឡាញ់​ ​ជា​អ្នកមាន​សតិ​ក្នុង​កាយ​ ​តំ​កល់​នៅ​ខ្ជាប់​ផង​ ​មានចិត្ត​ប្រកបដោយ​គុណ​ប្រមាណ​ពុំ​បាន​ផង​ ​ធម៌​ទាំងឡាយ​ជាអកុសល​ដ៏​លាមក​ ​របស់​ភិក្ខុ​នោះ​ ​រមែង​រលត់​ទៅ​មិន​សល់​ ​ក្នុង​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ណា​ ​ភិក្ខុ​នោះ​ ​ក៏បាន​ដឹង​ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​នោះ​ ​តាម​សេចក្តី​ពិត​ផង​។​ ​ភិក្ខុ​នោះ​លះបង់​នូវ​តម្រេក​ ​និង​សេចក្តី​ក្រេវក្រោធ​យ៉ាងនេះ​ហើយ​ ​រមែង​ទទួល​វេទនា​ណាមួយ​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​ទុក្ខ​មិនសុខ​។​ ​ភិក្ខុ​នោះ​ ​មិន​ត្រេកអរ​ ​មិន​និយាយ​សរសើរ​ ​មិន​ប្រកាន់​វេទនា​នោះ​ឡើយ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​មិន​ត្រេកអរ​ ​មិន​និយាយ​សរសើរ​ ​មិន​ប្រកាន់​វេទនា​នោះ​ហើយ​សេចក្តី​ត្រេកអរ​ក្នុង​វេទនា​ទាំងឡាយ​ ​ក៏​នឹង​រលត់​ទៅ​មិន​សល់​។​ ​ភិក្ខុ​នោះ​ ​បាន​រលត់​ឧបាទាន​ ​ព្រោះ​រលត់​តម្រេក​ ​បាន​រលត់​ភព​ ​ព្រោះ​រលត់​ឧបាទាន​ ​បាន​រលត់​ជាតិ​ ​ព្រោះ​រលត់​ភព​ ​សេចក្តី​ចាស់​ ​ស្លាប់​ ​(​រលត់​)​ ​ព្រោះ​រលត់​ជាតិ​ ​ការ​សោក​ ​ការ​ខ្សឹកខ្សួល​ ​ការ​លំបាក​កាយ​ ​ការ​លំបាកចិត្ត​ ​និង​ការ​ចង្អៀត​
ថយ | ទំព័រទី ១៩៤ | បន្ទាប់