ចង្អល់​ទាំងឡាយ​ ​ក៏​រលត់​ទៅ​មិន​សល់​ ​សេចក្តី​រលត់​កង​ទុក្ខ​ទាំងអស់​នេះ​ ​រមែង​មាន​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ចាំទុក​ ​នូវ​ឧបាយ​ជា​គ្រឿង​បង្អោន​ចិត្ត​ទៅ​ ​ក្នុង​ព្រះនិព្វាន​ ​ជាទី​ក្ស័យ​នៃ​តណ្ហា​នេះ​ ​ដោយសង្ខេប​របស់​តថាគត​នេះ​ចុះ​ ​ហើយ​ចូរ​ចាំទុក​នូវ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​នេះ​ថា​ ​ជា​អ្នក​ចំពាក់​ក្នុង​សំណាញ់​ ​ដ៏​ចង្អៀតចង្អល់​ ​គឺ​តណ្ហា​ធំ​នេះ​ ​ដូច្នេះ​ឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ភាសិត​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ហើយ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​មហា​តណ្ហា​សង្ខ​យសូ​ត្រ​ ​ទី៨​។​

ថយ | ទំព័រទី ១៩៥ | បន្ទាប់