ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ល្មម​អត់ធន់​បាន​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ល្មម​ប្រព្រឹត្តទៅ​បាន​ស្រួល​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មួយទៀត​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​មិនបាន​លំបាក​ដោយ​បិណ្ឌបាត​ទេ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ព្រមព្រៀង​ ​ស្រុះស្រួល​ ​មិន​ទាស់ទែងគ្នា​ ​ដូចជា​ទឹកដោះ​លាយ​ទឹក​ ​រមិលមើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ចក្ខុ​គួរឲ្យ​ស្រឡាញ់​ទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ជា​អ្នក​ព្រមព្រៀង​ ​ស្រុះស្រួល​ ​មិន​ទាស់ទែងគ្នា​ ​ដូច​ទឹកដោះ​លាយ​ទឹក​ ​រមិលមើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ចក្ខុ​គួរឲ្យ​ស្រឡាញ់​តែ​ម្យ៉ាង​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​ព្រមព្រៀង​ ​ស្រុះស្រួល​ ​មិន​ទាស់ទែងគ្នា​ ​ដូច​ទឹកដោះ​លាយ​ទឹក​ ​រមិលមើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ចក្ខុ​គួរឲ្យ​ស្រឡាញ់​ ​ដូចម្តេច​ខ្លះ​។​
 [​៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​ទីនេះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ពេញ​ហៅ​មានលាភ​ ​អាត្មាអញ​ពេញ​ហៅ​បាន​ស្រួល​ ​ត្រង់​ដែល​អាត្មាអញ​ ​នៅជា​មួយ​នឹង​ពួក​សព្រហ្មចារី​ ​មាន​សភាព​យ៉ាងនេះ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​បាន​តាំង​កាយ​កម្ម​ប្រកបដោយ​មេត្តា​ ​ទៅ​រក​លោក​មាន​អាយុ​ទាំងនេះ
ថយ | ទំព័រទី ៣ | បន្ទាប់