ជា​សត្វ​ថោកទាប​ ​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​។​បេ​។​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ ​យ៉ាងនោះ​ដែរ​។​
 [​១១៧​]​ ​កាលបើ​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ដោយ​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ​ ​គឺ​ប្រាជ្ញា​ដឹង​នូវ​ធម៌​ ​ជា​គ្រឿង​ក្ស័យ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ឧបាយ​ដើម្បី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ផ្លូវ​សម្រាប់​ដើរទៅ​កាន់​ទី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ឧបាយ​ ​ដើម្បី​រលត់​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ផ្លូវ​សម្រាប់​ដើរទៅ​កាន់​ឧបាយ​ ​ដើម្បី​រលត់​អាសវៈ​។​ ​កាល​ភិក្ខុ​នោះ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​កាមាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ចាក​អវិជ្ជា​សវៈ​ផង​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​
ថយ | ទំព័រទី ២១៩ | បន្ទាប់