ទុក្ខ​ជា​វិបាក​ ​ប្រកបដោយ​ជាតិ​ ​ជរា​ ​មរណៈ​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ​ភិក្ខុ​នោះ​បាន​ជម្រះ​ចេញ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឈ្មោះថា​ ​នហាតកៈ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ឈ្មោះថា​ ​វេទគូ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ប្រកបដោយ​សេចក្តី​សៅហ្មង​ ​ធ្វើ​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត​ ​ជា​ធម៌​ប្រព្រឹត្តទៅ​មួយអន្លើ​ ​ដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មានទុក្ខ​ជា​វិបាក​ ​ប្រកបដោយ​ជាតិ​ ​ជរា​ ​មរណៈ​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ​ភិក្ខុ​នោះ​ ​បានដឹង​ច្បាស់​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ឈ្មោះថា​ ​វេទគូ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ឈ្មោះថា​ ​សោ​តិ្តយៈ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ប្រកបដោយ​សេចក្តី​សៅហ្មង​ ​ធ្វើ​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត​ ​ជា​ធម៌​ប្រព្រឹត្តទៅ​មួយអន្លើ​ ​ដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មានទុក្ខ​ជា​វិបាក​ ​ប្រកបដោយ​ជាតិ​ ​ជរា​ ​មរណៈ​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ​ភិក្ខុ​នោះ​ ​មិនបាន​ទទឹក​ហើយ​ ​(​ដោយចិត្ត​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឈ្មោះថា​ ​សោ​ត្តិ​យៈ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ឈ្មោះថា​ ​អរិយៈ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ប្រកបដោយ​សេចក្តី​សៅហ្មង​ ​ធ្វើ​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត​
ថយ | ទំព័រទី ២២២ | បន្ទាប់