ជា​ធម៌​ប្រព្រឹត្តទៅ​មួយអន្លើ​ ​ដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មានទុក្ខ​ជា​វិបាក​ ​ប្រកបដោយ​ជាតិ​ ​ជរា​ ​មរណៈ​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ​ជា​កិលេស​ឆ្ងាយ​អំពី​ភិក្ខុ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឈ្មោះថា​ ​អរិយៈ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ឈ្មោះថា​ ​អរហន្ត​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ប្រកបដោយ​សេចក្តី​សៅហ្មង​ ​ធ្វើ​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត​ ​ជា​ធម៌​ប្រព្រឹត្តទៅ​មួយអន្លើ​ ​ដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មានទុក្ខ​ជា​វិបាក​ ​ប្រកបដោយ​ជាតិ​ ​ជរា​ ​មរណៈ​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ​ជា​កិលេស​ឆ្ងាយ​អំពី​ភិក្ខុ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ឈ្មោះថា​ ​អរហន្ត​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ភាសិត​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ហើយ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​។​ ​

​ចប់​ ​មហា​អស្ស​បុរ​សូត្រ​ ​ទី៩​។​

ថយ | ទំព័រទី ២២៣ | បន្ទាប់