បុគ្គល​មាន​សង្ឃាដិ​ ​មាន​អភិជ្ឈា​ច្រើន​ ​ដោយអាង​ថា​ ​ទ្រទ្រង់​សង្ឃាដិ​ ​ត្រូវ​លះបង់​អភិជ្ឈា​ចេញ​ ​បើ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​ត្រូវ​លះបង់​ព្យាបាទ​ចេញ​ ​មាន​សេចក្តី​ក្រោធ​ ​ត្រូវ​លះបង់​សេចក្តី​ក្រោធ​ចេញ​ ​មានការ​ចងគំនុំ​ ​ត្រូវ​លះបង់​ការ​ចងគំនុំ​ចេញ​ ​មាន​សេចក្តី​លុបគុណ​គេ​ ​ត្រូវ​លះបង់​សេចក្តី​លុបគុណ​គេ​ចេញ​ ​មាន​សេចក្តី​លើកខ្លួន​ ​ត្រូវ​លះបង់​សេចក្តី​លើកខ្លួន​ចេញ​ ​មាន​សេចក្តី​ច្រណែន​ ​ត្រូវ​លះបង់​សេចក្តី​ច្រណែន​ចេញ​ ​មាន​សេចក្តី​កំណាញ់​ ​ត្រូវ​លះបង់​សេចក្តី​កំណាញ់​ចេញ​ ​មាន​សេចក្តី​អួតអាង​ ​ត្រូវ​លះបង់​អំនួត​ចេញ​ ​មាន​សេចក្តី​លាក់ពុត​ ​ត្រូវ​លះបង់​សេចក្តី​លាក់ពុត​ចេញ​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​ត្រូវ​លះបង់​សេចក្តី​ប្រាថ្នា​លាមក​ចេញ​ ​មានគំនិត​យល់​ខុស​ ​ត្រូវ​លះបង់​គំនិត​យល់​ខុស​ចេញ​ ​មិត្ត​អាមាត្យ​ញាតិសាលោហិត​ ​គប្បី​ធ្វើ​បុគ្គល​អ្នក​អាង​មាន​សង្ឃាដិ​នោះ​ ​ឲ្យ​ជា​អ្នក​ទ្រទ្រង់​សង្ឃាដិ​ ​ក្នុង​ថ្ងៃ​នោះ​ឯង​ ​ពន្យល់​នូវ​ភាព​នៃ​បុគ្គល​អ្នក​ទ្រទ្រង់​សង្ឃាដិ​ថា​ ​នែ​លោក​មានមុខ​ស្រស់បស់​ ​លោក​ចូរ​មកនេះ​ ​លោក​ចូរ​ជា​អ្នក​ទ្រទ្រង់​សង្ឃាដិ​ចុះ​ ​កាលបើ​លោក​មាន​សង្ឃាដិ​ហើយ​ ​តែ​នៅ​មាន​អភិជ្ឈា​ច្រើន​ ​ដោយអាង​ទ្រទ្រង់​សង្ឃាដិ​ ​លោក​គួរ​លះបង់​អភិជ្ឈា​ចេញ​ ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​គួរ​លះបង់​ព្យាបាទ​ចេញ​
ថយ | ទំព័រទី ២២៨ | បន្ទាប់