មាន​សេចក្តី​ក្រោធ​ ​គួរ​លះបង់​សេចក្តី​ក្រោធ​ចេញ​ ​មានការ​ចងគំនុំ​ ​គួរ​លះបង់​ការ​ចងគំនុំ​ចេញ​ ​មាន​សេចក្តី​លុបគុណ​គេ​ ​គួរ​លះបង់​សេចក្តី​លុបគុណ​គេ​ចេញ​ ​មាន​សេចក្តី​លើកខ្លួន​ ​គួរ​លះបង់​សេចក្តី​លើកខ្លួន​ចេញ​ ​មាន​សេចក្តី​ច្រណែន​ ​គួរ​លះបង់​សេចក្តី​ច្រណែន​ចេញ​ ​មាន​សេចក្តី​កំណាញ់​ ​គួរ​លះបង់​សេចក្តី​កំណាញ់​ចេញ​ ​មាន​សេចក្តី​អួតអាង​ ​គួរ​លះបង់​អំនួត​ចេញ​ ​មាន​សេចក្តី​លាក់ពុត​ ​គួរ​លះបង់​សេចក្តី​លាក់ពុត​ចេញ​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​គួរ​លះបង់​សេចក្តី​ប្រាថ្នា​លាមក​ចេញ​ ​មានគំនិត​យល់​ខុស​ ​គួរ​លះបង់​គំនិត​យល់​ខុស​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​ច្បាស់​នូវ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​សូម្បី​ជា​អ្នកមាន​សង្ឃាដិ​ហើយ​ ​តែ​នៅ​មាន​អភិជ្ឈា​ច្រើន​ ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​មាន​សេចក្តី​ក្រោធ​ ​មានការ​ចងគំនុំ​ ​មាន​សេចក្តី​លុបគុណ​គេ​ ​មាន​សេចក្តី​លើកខ្លួន​ ​មាន​សេចក្តី​ច្រណែន​ ​មាន​សេចក្តី​កំណាញ់​ ​មាន​សេចក្តី​អួតអាង​ ​មាន​សេចក្តី​លាក់ពុត​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​មានគំនិត​យល់​ខុស​នៅឡើយ​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ ​មិនទាន់​ហៅ​នូវ​ភាព​នៃ​បុគ្គល​មាន​សង្ឃាដិ​ ​ថា​ជា​សមណៈ​ ​ដោយ​គ្រាន់តែ​ទ្រទ្រង់​សង្ឃាដិ​ប៉ុណ្ណោះទេ​។​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់