មិត្ត​អាមាត្យ​ញាតិសាលោហិត​ ​គប្បី​ធ្វើ​បុគ្គល​ដែល​ទុក​ផ្នួងសក់​នោះ​ ​ឲ្យ​ជា​អ្នក​ទុក​ផ្នួងសក់​ ​ក្នុង​ថ្ងៃ​នោះ​ឯង​ ​ហើយ​ពន្យល់​នូវ​ភាព​នៃ​បុគ្គល​អ្នក​ទ្រទ្រង់​ផ្នួងសក់​ថា​ ​នែ​លោក​មានមុខ​ស្រស់បស់​ ​លោក​ចូរ​មកនេះ​ ​លោក​ចូរ​ជា​អ្នក​ទុក​ផ្នួងសក់​ចុះ​ ​កាលបើ​លោក​ទុក​ផ្នួងសក់​ហើយ​ ​តែ​នៅ​មាន​អភិជ្ឈា​ច្រើន​ ​ដោយអាង​ថា​ ​ទុក​ផ្នួងសក់​នោះ​ប៉ុណ្ណោះ​ ​លោក​គួរ​លះបង់​អភិជ្ឈា​ចេញ​ ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​គួរ​លះបង់​ព្យាបាទ​ចេញ​ ​មាន​សេចក្តី​ក្រោធ​ ​គួរ​លះបង់​សេចក្តី​ក្រោធ​ចេញ​ ​មានការ​ចងគំនុំ​ ​គួរ​លះបង់​ការ​ចងគំនុំ​ចេញ​ ​មាន​សេចក្តី​លុបគុណ​គេ​ ​គួរ​លះបង់​សេចក្តី​លុបគុណ​គេ​ចេញ​ ​មាន​សេចក្តី​លើកខ្លួន​ ​គួរ​លះបង់​សេចក្តី​លើកខ្លួន​ចេញ​ ​មាន​សេចក្តី​ច្រណែន​ ​គួរ​លះបង់​សេចក្តី​ច្រណែន​ចេញ​ ​មាន​សេចក្តី​កំណាញ់​ ​គួរ​លះបង់​សេចក្តី​កំណាញ់​ចេញ​ ​មាន​សេចក្តី​អួតអាង​ ​គួរ​លះបង់​អំនួត​ចេញ​ ​មាន​សេចក្តី​លាក់ពុត​ ​គួរ​លះបង់​សេចក្តី​លាក់ពុត​ចេញ​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​គួរ​លះបង់​សេចក្តី​ប្រាថ្នា​លាមក​ចេញ​ ​មានគំនិត​យល់​ខុស​ ​គួរ​លះបង់​គំនិត​យល់​ខុស​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ឃើញច្បាស់​នូវ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​សូម្បី​ទុក​ផ្នួងសក់​ ​តែ​នៅ​មាន​អភិជ្ឈា​ច្រើន​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់