មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​មាន​សេចក្តី​ក្រោធ​ ​មានការ​ចងគំនុំ​ ​មាន​សេចក្តី​លុបគុណ​គេ​ ​មាន​សេចក្តី​លើកខ្លួន​ ​មាន​សេចក្តី​ច្រណែន​ ​មាន​សេចក្តី​កំណាញ់​ ​មាន​សេចក្តី​អួតអាង​ ​មាន​សេចក្តី​លាក់ពុត​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​មានគំនិត​យល់​ខុស​នៅឡើយ​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ ​មិន​ហៅ​បុគ្គល​ ​ដែល​ទុក​ផ្នួងសក់​ ​ថា​ជា​សមណៈ​ ​ដោយ​ត្រឹមតែ​ទុក​ផ្នួងសក់​ប៉ុណ្ណោះទេ​។​
 [​១២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកប្រតិបត្តិ​នូវ​បដិបទា​ ​ដ៏​សមគួរ​ដល់​សមណៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណាមួយ​ ​មាន​អភិជ្ឈា​ច្រើន​ ​ជា​អ្នក​លះបង់​អភិជ្ឈា​ចេញ​ ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​ជា​អ្នក​លះបង់​ព្យាបាទ​ចេញ​ ​មាន​សេចក្តី​ក្រោធ​ ​ជា​អ្នក​លះបង់​សេចក្តី​ក្រោធ​ចេញ​ ​មានការ​ចងគំនុំ​ ​ជា​អ្នក​លះបង់​ការ​ចងគំនុំ​ចេញ​ ​មាន​សេចក្តី​លុបគុណ​គេ​ ​ជា​អ្នក​លះបង់​សេចក្តី​លុបគុណ​គេ​ចេញ​ ​មាន​សេចក្តី​លើកខ្លួន​ ​ជា​អ្នក​លះបង់​សេចក្តី​លើកខ្លួន​ចេញ​ ​មាន​សេចក្តី​ច្រណែន​ ​ជា​អ្នក​លះបង់​សេចក្តី​ច្រណែន​ចេញ​ ​មាន​សេចក្តី​កំណាញ់​ ​ជា​អ្នក​លះបង់​សេចក្តី​កំណាញ់​ចេញ​ ​មាន​សេចក្តី​អួតអាង​ ​ជា​អ្នក​លះបង់​អំនួត​ចេញ​ ​មាន​
ថយ | ទំព័រទី ២៣២ | បន្ទាប់