ខាងក្រោម​ ​ទិស​ទទឹង​ ​គឺ​ទិស​ជុំវិញ​ ​ក៏​ដូចគ្នា​ ​ទាំង​មានចិត្ត​ប្រកបដោយ​មេត្តា​ដ៏​ធំ​ទូលាយ​ ​គឺ​យក​សត្វ​ជាអនេក​ ​មក​ជា​អារម្មណ៍​ ​ជា​ចិត្ត​ប្រកបដោយ​មហ​គ្គ​ត​ភូមិ​ ​ឥតមាន​ប្រមាណ​ ​គឺ​បាន​ចំរើន​ហើយ​ ​ជា​ចិត្ត​មិន​មាន​ពៀរ​ ​គឺ​មិន​មានទោស​ ​មិន​មាន​ព្យាបាទ​ ​គឺ​មិន​មានទុក្ខ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ព្រោះ​យក​ខ្លួន​ប្រៀប​នឹង​សត្វ​ទាំងអស់​គ្រប់ទិស​។​ ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​ករុណា​.​.​.​ ​មានចិត្ត​ប្រកបដោយ​មុទិតា​.​.​.​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​.​.​.​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី៤ក៏​ដូចគ្នា​ ​ទាំង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​ទិស​ទទឹង​ ​គឺ​ទិស​ជុំវិញ​ ​ក៏​ដូចគ្នា​ ​ទាំង​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ដ៏​ធំ​ទូលាយ​ ​ប្រកប​ក្នុង​ ​មហ​គ្គ​ត​ភូមិ​ ​ឥតមាន​ប្រមាណ​ ​ជា​ចិត្ត​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ព្រោះ​យក​ខ្លួន​ប្រៀប​នឹង​សត្វ​ទាំងអស់​គ្រប់ទិស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្រះ​បោក្ខរណី​ ​ដែល​មាន​ទឹកថ្លា​ឆ្វង់​ ​មាន​ទឹក​ឆ្ងាញ់​ ​មាន​ទឹក​ត្រជាក់​ ​មាន​ទឹកថ្លា​ស្អាត​ ​(​មិន​មានក​ករ​)​ ​មាន​កំពង់​ល្អ​ ​គួរ​ជាទី​រីករាយ​។​ ​ទោះបី​បុរស​មក​អំពី​ទិសខាងកើត​ ​មានខ្លួន​ក្តៅក្រហាយ​ ​ជោកជាំ​ ​ដោយ​ចំហាយ​កំ​ដៅ​ ​មាន​កាយ​នឿយព្រួយ​ ​តក់ស្លុត​ ​ស្រេក​។​ ​បុរស​នោះ​ ​មកដល់​ស្រះ​បោក្ខរណី​នោះ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់