ហើយ​ ​ក៏​បន្ទោបង់​ ​នូវ​សេចក្តី​ស្រេកទឹក​ ​ទាំង​បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ​ ​ដោយ​ចំហាយ​កំ​ដៅ​ចេញ​បាន​។​ ​ទោះបី​បុរស​មក​ពី​ទិសខាងលិច​.​.​.​ ​ទោះបី​បុរស​មក​ពី​ទិសខាងជើង​.​.​.​ ​ទោះបី​បុរស​មក​ពី​ទិសខាងត្បូង​.​.​.​ ​ទោះបី​បុរស​មក​អំពី​ទិស​ណាៗ​ ​មានខ្លួន​ក្តៅក្រហាយ​ ​ជោកជាំ​ដោយ​ចំហាយ​កំ​ដៅ​ ​មាន​កាយ​នឿយព្រួយ​ ​តក់ស្លុត​ ​មាន​សេចក្តី​ស្រេក​។​ ​បុរស​នោះ​ ​មកដល់​ស្រះ​បោក្ខរណី​នោះ​ហើយ​ ​ក៏​បន្ទោបង់​សេចក្តី​ស្រេកទឹក​ ​ទាំង​បន្ទោបង់​ ​នូវ​សេចក្តី​ក្តៅក្រហាយ​ ​ដោយ​ចំហាយ​កំ​ដៅ​ចេញ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​បុគ្គល​ចេញ​ចាក​ខត្តិយ​ត្រកូល​ ​ចេញ​ចាក​គេហស្ថាន​ ​ចូល​ទៅកាន់​ផ្នួស​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ក៏​បព្វជិត​នោះ​ ​អាស្រ័យ​នូវ​ធម៌​វិន័យ​ ​ដែល​តថាគត​ ​ត្រាស់​សំដែង​ហើយ​ ​បាន​ចំរើន​នូវ​មេត្តា​ ​ករុណា​ ​មុទិតា​ ​ឧបេក្ខា​ ​យ៉ាងនេះ​ ​តថាគត​ ​ហៅ​បព្វជិត​នោះ​ ​ថា​ជា​អ្នកប្រតិបត្តិ​នូវ​បដិបទា​ ​ដ៏​សមគួរ​ដល់​សមណៈ​ ​ដ៏​ស្ងប់​រម្ងាប់​ ​ប្រព្រឹត្តទៅ​ក្នុង​សន្តាន​មែន​។​ ​ទោះបី​បុគ្គល​ចេញ​ចាក​ព្រាហ្មណ​ត្រកូល​ ​ទោះបី​បុគ្គល​ចេញ​ចាក​វេស្សត្រកូល​.​.​.​ ​ទោះបី​បុគ្គល​ចេញ​ចាក​សុទ្ទ​ត្រកូល​.​.​.​ ​ទោះបី​បុគ្គល​ចេញ​ចាក​ត្រ​កូល​ណាៗ​ ​ចេញ​ចាក​គេហ​ស្ថាន​ណាៗ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​ក៏​បព្វជិត​នោះ​ ​អាស្រ័យ​នូវ​ធម៌​វិន័យ​ ​ដែល​តថាគត​ ​សំដែង​ហើយ​ ​បាន​ចំរើន​នូវ​មេត្តា​
ថយ | ទំព័រទី ២៣៥ | បន្ទាប់