វេរ​ញ្ជ​ក​សូត្រ​ ​ទី២​


 [​១២៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតិ​អ្នក​ស្រុក​វេរ​ញ្ជា​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​សាវត្ថី​ ​ដោយ​កិច្ច​នីមួយ​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតិ​ ​អ្នក​ស្រុក​វេរ​ញ្ជា​ ​បានឮ​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ទៅ​បួស​ ​ប្រថាប់​នៅក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​កិត្តិសព្ទ​ដ៏​ល្អ​ ​នៃ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ល្បី​ឮខ្ចរខ្ចាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះអង្គ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​បំផុត​ ​ព្រះអង្គ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ព្រះអង្គ​ជា​សាស្តាចារ្យ​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​ ​ទ្រង់​ចែក​នូវ​ធម៌​ទាំងពួង​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​ចំពោះ​ព្រះអង្គ​ ​នូវ​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​នូវ​ពួក​សត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​
ថយ | ទំព័រទី ២៥៥ | បន្ទាប់