ហើយ​ប្រកាស​ ​ទ្រង់​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​បទ​កណ្តាល​ ​បទ​ចុង​ ​ព្រះអង្គ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​ក៏​ដំណើរ​ដែល​បាន​ជួបប្រទះ​ ​នឹង​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនេះ​ ​ជា​ការ​ប្រពៃ​ពេក​។​ ​គ្រានោះ​ឯង​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតិ​ ​អ្នក​ស្រុក​វេរ​ញ្ជា​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ពួក​ខ្លះ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​និយាយ​ពាក្យ​សំណេះសំណាល​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​អង្គុយ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​ប្រកាស​នាម​ ​និង​គោត្រ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​អង្គុយ​នៅ​ស្ងៀម​ ​ក្នុង​ទី​ដ៏​សមគួរ​ ​លុះ​ពួក​ព្រាហ្មណ៍​ ​និង​គហបតិ​ ​អ្នក​ស្រុក​វេរ​ញ្ជា​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ពួក​សត្វ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​
ថយ | ទំព័រទី ២៥៦ | បន្ទាប់