និយាយ​តែ​ពាក្យ​មាន​សភាព​ដូច្នោះ​។​ ​លះបង់​ពាក្យ​រោយរាយ​ ​ឥតប្រយោជន៍​។​បេ​។​ ​ប្រកបដោយ​គ្រឿង​អាង​ ​ពាក្យ​មានកំណត់​ ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​ដោយ​កាលគួរ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ខាង​វាចា​ ​៤ចំណែក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ខាង​ចិត្ត​ ​៣ចំណែក​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​រំពៃ​ចង់បាន​ទ្រព្យ​គេ​ ​មិន​សំឡឹង​ចង់បាន​ទ្រព្យរបស់​ដែល​ជា​គ្រឿង​ប្រើប្រាស់​របស់​គេ​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ទ្រព្យរបស់​អ្នកដទៃ​នោះ​ ​គប្បី​បាន​មក​ ​ជា​របស់​អញ​ ​ដូច្នេះ​។​ ​ជា​អ្នកមាន​ចិត្ត​មិនបាន​ព្យាបាទ​ ​មាន​សេចក្តី​ត្រិះរិះ​ដោយចិត្ត​ ​ដែល​ទោស​មិន​ប្រទូស្ត​ហើយ​ថា​ ​សូមឲ្យ​សត្វ​ទាំងនេះ​ ​កុំ​មាន​ពៀរ​ ​កុំ​បៀតបៀន​គ្នា​ ​កុំ​មានទុក្ខ​ ​ចូរ​រក្សាខ្លួន​ប្រាណ​ ​ឲ្យបាន​សេចក្តី​សុខ​ចុះ​។​ ​ជា​អ្នក​សម្មាទិដ្ឋិ​ ​មាន​សេចក្តី​យល់​មិន​វិបរិត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មានផល​ ​បូជា​ធំ​ ​ក៏​មានផល​។​បេ​។​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ក្រៃលែង​ ​ដោយខ្លួនឯង​។​
ថយ | ទំព័រទី ២៦២ | បន្ទាប់