ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ខាង​ចិត្ត​ ​៣ចំណែក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ព្រោះ​សេចក្តី​ប្រព្រឹត្ត​ស្មើ​ ​គឺ​ប្រព្រឹត្ត​ធម៌​ ​ជាហេតុ​យ៉ាងនេះ​ឯង​ ​បាន​ជាពួក​សត្វ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដល់​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​។​
 [​១៣១​]​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ប្រសិនបើ​ប្រាថ្នា​ថា​ ​ឱ​ហ្ន៎​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​សូមឲ្យ​អាត្មាអញ​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ខត្តិយ​មហាសាល​ដូច្នេះ​ ​ហេតុ​នុ៎ះឯង​ ​រមែង​មាន​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មុខ​ជា​នឹង​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ខត្តិយ​មហាសាល​បាន​មែន​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះតែ​បុគ្គល​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ដោយពិត​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​បើប្រសិន​ជា​ប្រាថ្នា​ថា​ ​ឱ​ហ្ន៎​ ​លុះ​បែកធ្លាយ​រាងកាយ​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​សូមឲ្យ​អាត្មាអញ​ ​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រាហ្មណ​មហាសាល​។​បេ​។​ ​ពួក​គហបតី​មហាសាល​ ​ដូច្នេះ​ ​ហេតុ​នុ៎ះឯង​ ​រមែង​មាន​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មុខ​ជា​នឹង​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​គហបតិ​មហាសាល
ថយ | ទំព័រទី ២៦៣ | បន្ទាប់