[​១៤១​]​ ​ម្នាល​អាវុសោ​ ​ឥន្ទ្រិយ៥ប្រការ​នេះ​ ​គឺ​ចក្ខុន្ទ្រិយ១​ ​សោ​តិ​ន្ទ្រិយ១​ ​ឃា​និ​ន្ទ្រិយ១​ ​ជីវ្ហិន្ទ្រិយ១​ ​កាយិន្ទ្រិយ១​ ​ម្នាល​អាវុសោ​ ​ឥន្ទ្រិយ​ទាំង៥នេះឯង​ ​អាស្រ័យ​នឹង​អ្វី​ ​ទើប​តាំងនៅ​បាន​។​ ​ម្នាល​អាវុសោ​ ​ឥន្ទ្រិយ៥នេះ​ ​គឺ​ចក្ខុន្ទ្រិយ១​ ​សោ​តិ​ន្ទ្រិយ១​ ​ឃា​និ​ន្ទ្រិយ១​ ​ជិវ្ហិន្ទ្រិយ១​ ​កាយិន្ទ្រិយ១​ ​ម្នាល​អាវុសោ​ ​ឥន្ទ្រិយ​ទាំង៥នេះឯង​ ​អាស្រ័យ​នឹង​អាយុ​ ​ទើប​តាំងនៅ​បាន​។​ ​ម្នាល​អាវុសោ​ ​ចុះ​អាយុ​ ​លុះតែ​អាស្រ័យ​នឹង​អ្វី​ ​ទើប​តាំងនៅ​បាន​។​ ​អាយុ​ ​លុះតែ​អាស្រ័យ​ចំហាយ​ធាតុភ្លើង​ ​ទើប​តាំងនៅ​បាន​។​ ​ម្នាល​អាវុសោ​ ​ចំហាយ​ធាតុភ្លើង​ ​អាស្រ័យ​នឹង​អ្វី​ ​ទើប​តាំងនៅ​បាន​។​ ​ចំហាយ​ធាតុភ្លើង​ ​លុះតែ​អាស្រ័យ​នឹង​អាយុ​ ​ទើប​តាំងនៅ​បាន​។​ ​អម្បាញ់មិញ​នេះឯង​ ​ខ្ញុំ​ដឹង​ច្បាស់​ភាសិត​ ​របស់​ព្រះ​សារីបុត្រ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​អាយុ​ ​លុះតែ​អាស្រ័យ​ចំហាយ​ធាតុភ្លើង​ ​ទើប​តាំងនៅ​បាន​ ​ឥឡូវនេះ​ ​ខ្ញុំ​ដឹង​ច្បាស់​ភាសិត​ ​របស់​ព្រះ​សារីបុត្រ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ភ្លើងធាតុ​ ​លុះតែ​អាស្រ័យ​នឹង​អាយុ​ ​ទើប​តាំងនៅ​បាន​ ​ដូច្នេះ​វិញ​។​ ​ម្នាល​អាវុសោ​ ​បើដូច្នេះ​ ​ខ្ញុំ​ត្រូវ​យល់​សេចក្តី​នៃ​ភាសិត​នេះ​ ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​បើ​ដូច្នោះ​ ​ខ្ញុំ​នឹង​ធ្វើ​សេចក្តី​ឧបមា​ប្រគេន​លោក​ ​ដ្បិត​ជន​ជា​អ្នកចេះដឹង​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់