ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ទោស​ក្នុង​កាម​ទាំងឡាយ​មិន​មាន​ ​បាន​ជា​អ្នក​ទាំងនោះ​ ​ដល់​នូវ​សេចក្តី​ស្រួលចិត្ត​ ​ក្នុង​កាម​ទាំងឡាយ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​ឲ្យ​នាង​បរិ​ព្វា​ជិ​កា​ទាំងឡាយ​ ​ដែល​មាន​ផ្នួងសក់​បួង​ហើយ​ ​បម្រើ​ខ្លួន​ ​អ្នក​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ចុះ​ហេតុអ្វី​ ​បាន​ជាស​មណ​ព្រាហ្មណ៍​ ​ដ៏​ចំរើន​អម្បាល​នោះ​ ​ពិចារណា​ឃើញ​អនាគត​ភ័យ​ ​ក្នុង​កាម​ទាំងឡាយ​ ​ហើយ​ពោល​នូវ​ការ​លះបង់​ ​នូវ​កាម​ទាំងឡាយ​ ​បញ្ញត្ត​ ​នូវ​ការ​កន្លង​កាម​ទាំងឡាយ​ ​ដ្បិតថា​សម្ផស្ស​កំភួនដៃ​ ​របស់​នាង​បរិ​ព្វា​ជិ​កា​ជំទង់​ ​ប្រកបដោយ​រោម​ទន់​នេះ​ ​ជា​សុខ​ម្ល៉េះ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​ដល់​នូវ​សេចក្តី​ស្រួលចិត្ត​ ​ក្នុង​កាម​ទាំងឡាយ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដល់​នូវ​សេចក្តី​ស្រួលចិត្ត​ ​ក្នុង​កាម​ទាំងឡាយ​ ​លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​រង​នូវ​ទុក្ខវេទនា​ដ៏​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ក្នុង​អបាយ​នោះ​ ​ទើប​អ្នក​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ឱ​ ​នេះ​ហើយ​តើ​ ​បាន​ជាស​មណ​ព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​ពិចារណា​ឃើញ​ ​អនាគត​ភ័យ​ ​ក្នុង​កាម​ទាំងឡាយ​ ​ហើយ​ពោល​ ​នូវ​ការ​លះបង់​ ​នូវ​កាម​ទាំងឡាយ​ ​បញ្ញត្ត​នូវ​ការ​កន្លង​កាម​ទាំងឡាយ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់