មហា​ធម្ម​សមាទាន​សូត្រ​ ​ទី៦​


 [​១៦០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​១៦១​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ច្រើនតែ​មាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះ​ ​មាន​អធ្យាស្រ័យ​យ៉ាងនេះ​ ​មានបំណង​យ៉ាងនេះ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​អារម្មណ៍​ទាំងឡាយ​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​ ​គប្បី​សាបសូន្យ​ទៅ​ ​អារម្មណ៍​ទាំងឡាយ​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​គប្បី​ចំរើន​ឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​សត្វ​អម្បាល​នោះ​ ​មាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះ​ ​មាន​អធ្យាស្រ័យ​យ៉ាងនេះ​ ​មានបំណង​យ៉ាងនេះ​ ​អារម្មណ៍​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​ ​រមែង​ចំរើន​ឡើង​ ​អារម្មណ៍​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​រមែង​សាបសូន្យ​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​នូវ​ដំណើរ​នោះ​ដូចម្តេច​ ​ក្នុង​អារម្មណ៍​ទាំងនោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​របស់​ពួក​
ថយ | ទំព័រទី ៣១៥ | បន្ទាប់