ខ្ញុំ​ព្រះអង្គ​ ​មាន​ព្រះមានព្រះភាគ​ជា​មូល​ ​មាន​ព្រះមានព្រះភាគ​ ​ជា​អ្នកណែនាំ​ ​មាន​ព្រះមានព្រះភាគ​ ​ជាទី​ពឹង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​បំភ្លឺ​ ​នូវ​អត្ថ​នៃ​ភាសិត​នុ៎ះ​ ​ភិក្ខុ​ទាំងឡាយ​ ​បើ​បាន​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​នឹង​ចងចាំ​ទុក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​មនសិ​កា​រៈ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 ​[​១៦២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិនដែល​បាន​ស្តាប់​ ​មិនដែល​បានឃើញ​ព្រះ​អរិយៈ​ទាំងឡាយ​ ​មិន​ឈ្លាស​ក្នុង​អរិយធម៌​ ​មិន​ទូន្មាន​ខ្លួន​ ​ក្នុង​អរិយធម៌​ ​មិនឃើញ​សប្បុរស​ទាំងឡាយ​ ​មិន​ឈ្លាស​ ​ក្នុង​ធម៌​របស់​សប្បុរស​ ​មិន​ទូន្មាន​ខ្លួន​ ​ក្នុង​ធម៌​របស់​សប្បុរស​ ​មិន​ស្គាល់​ធម៌​(​១​)​ ​ដែល​គួរ​សេព​ ​មិន​ស្គាល់​ធម៌​ដែល​មិន​គួរ​សេព​ ​មិន​ស្គាល់​ធម៌​ដែល​គួរ​គប់​ ​មិន​ស្គាល់​ធម៌​ដែល​មិន​គួរ​គប់​។​ ​កាល​បុថុជ្ជន​នោះ​ ​មិន​ស្គាល់​ធម៌​ ​ដែល​គួរ​សេព​ ​មិន​ស្គាល់​ធម៌​ ​ដែល​មិន​គួរ​សេព​ ​មិន​ស្គាល់​ធម៌​ ​ដែល​គួរ​គប់​ ​មិន​ស្គាល់​ធម៌​ ​ដែល​មិន​គួរ​គប់​ ​តែង​សេព​នូវ​ធម៌​ ​ដែល​មិន​គួរ​សេព​ ​មិន​សេព​នូវ​ធម៌​ដែល​គួរ​សេព​ ​គប់​នូវ​ធម៌​ ​ដែល​មិន​គួរ​គប់​ ​មិន​គប់​នូវ​ធម៌​ ​ដែល​គួរ​គប់​។​ ​កាលបើ​បុថុជ្ជន​នោះ​
​(​១​)​ ​ធម៌​ក្នុង​ទីនេះ​ ​សំដៅយក​អារម្មណ៍​ ​មាន​រូបារម្មណ៍​ជាដើម​។​
ថយ | ទំព័រទី ៣១៦ | បន្ទាប់