សេព​នូវ​ធម៌​ ​ដែល​មិន​គួរ​សេព​ ​មិន​សេព​នូវ​ធម៌​ ​ដែល​គួរ​សេព​ ​គប់​នូវ​ធម៌​ដែល​មិន​គួរ​គប់​ ​មិន​គប់​នូវ​ធម៌​ ​ដែល​គួរ​គប់​ ​អារម្មណ៍​ទាំងឡាយ​ ​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​ ​តែង​ចំរើន​ឡើង​ ​អារម្មណ៍​ទាំងឡាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ក៏​សាបសូន្យ​ទៅ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ព្រោះ​បុថុជ្ជន​អន្ធពាល​ ​មិនដឹង​តាមពិត​ ​ក៏​រមែង​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​អរិយសាវ័ក​ ​ដែល​បាន​ស្តាប់​ ​បានឃើញ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​អ្នក​ឈ្លាស​ក្នុង​អរិយធម៌​ ​ទូន្មាន​ខ្លួន​ល្អ​ ​ក្នុង​សប្បុរិសធម៌​ ​ស្គាល់​ធម៌​ ​ដែល​គួរ​សេព​ ​ស្គាល់​ធម៌​ ​ដែល​មិន​គួរ​សេព​ ​ស្គាល់​ធម៌​ ​ដែល​គួរ​គប់​ ​ស្គាល់​ធម៌​ ​ដែល​មិន​គួរ​គប់​។​ ​កាល​អរិយសាវ័ក​នោះ​ ​ស្គាល់​ធម៌​ ​ដែល​គួរ​សេព​ ​ស្គាល់​ធម៌​ ​ដែល​មិន​គួរ​សេព​ ​ស្គាល់​ធម៌​ ​ដែល​គួរ​គប់​ ​ស្គាល់​ធម៌​ ​ដែល​មិន​គួរ​គប់​ ​ទើប​មិន​សេព​ធម៌​ ​ដែល​មិន​គួរ​សេព​ ​សេព​តែ​ធម៌​ដែល​គួរ​សេព​ ​មិន​គប់​ធម៌​ដែល​មិន​គួរ​គប់​ ​គប់​តែ​ធម៌​ដែល​គួរ​គប់​។​ ​កាលបើ​អរិយសាវ័ក​នោះ​ ​មិន​សេព​ធម៌​ដែល​មិន​គួរ​សេព​ ​សេព​តែ​ធម៌​ដែល​គួរ​សេព
ថយ | ទំព័រទី ៣១៧ | បន្ទាប់