[​១៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ព្រះអាទិត្យ​ ​កាល​អាកាស​រាំងភ្លៀង​ ​ឃ្លាត​ទៅ​ចាក​ពពក​ហើយ​ ​ក្នុង​សរទ​សម័យ​ ​នា​ខែ​ជាទីបំផុត​ ​នៃ​វស្សានរដូវ​ទាំងឡាយ​ ​ក៏​រះ​ឡើង​កាន់​ផ្ទៃមេឃ​ ​កំ​ចាប់​បង់​នូវ​ងងឹត​ ​ដែល​មាន​ឰដ៏​អាកាស​ទាំងអស់​ ​ភ្លឺ​ផង​ ​ក្តៅ​ផង​ ​រុងរឿង​ផង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​នេះ​ ​មាន​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​សុខ​ជា​វិបាក​តទៅ​ ​ធម្ម​សមាទាន​ ​នោះ​ ​អាច​គ្រប​សង្កត់​នូវ​ពាក្យ​បរ​ប្ប​វាទ​ ​របស់​ពួក​សមណព្រាហ្មណ៍​ដទៃ​ផង​ ​ភ្លឺ​ផង​ ​ក្តៅ​ផង​ ​រុងរឿង​ផង​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ភាសិត​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពេញចិត្ត​ ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​មហា​ធម្ម​សមាទាន​សូត្រ​ ​ទី៦​។​

ថយ | ទំព័រទី ៣៣៦ | បន្ទាប់