វី​មំស​ក​សូត្រ​ ​ទី៧​


 [​១៧៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​
 [​១៧៦​]​ ​ព្រះមានព្រះភាគ​បាន​ត្រាស់​ភាសិត​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ពិចារណា​(​១​)​ ​កាល​មិនដឹង​វារៈ​ចិត្ត​ ​របស់​បុគ្គល​ដទៃ​ទេ​ ​ត្រូវ​ធ្វើការ​ស្វែងរក​ ​ក្នុង​ព្រះ​តថាគត​ ​ដើម្បីឲ្យ​ដឹង​ថា​ ​ព្រះសម្មាសម្ពុទ្ធ​ ​ឬមិន​មែន​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​មាន​ព្រះមានព្រះភាគ​ជា​មូល​ ​មាន​ព្រះមានព្រះភាគ​ ​ជា​អ្នកណែនាំ​ ​មាន​ព្រះមានព្រះភាគ​ ​ជាទី​ពឹង​ចំពោះ​ ​របស់​យើង​ទាំងឡាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​មេត្តាប្រោស​ ​សំដែង​នូវ​អត្ថ​ ​នៃ​ភាសិត​នេះ​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្តាប់​ភាសិត​ព្រះមានព្រះភាគ​ហើយ​ ​នឹង​បាន​ចាំទុក​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
​(​១​)​ ​ភិក្ខុ​អ្នក​ពិចារណា​មាន៣គឺ​ ​អត្ថ​វី​មំស​កៈ​ ​អ្នក​ពិចារណា​រក​អត្ថ១​ ​សង្ខារ​វី​មំស​កៈ​ ​អ្នក​ពិចារណា​សង្ខារ១​ ​សត្ថុ​វី​មំស​កៈ​ ​អ្នក​ពិចារណា​រក​គ្រូ១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់