[​១៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណាមួយ​ ​មាន​សទ្ធា​មិន​កម្រើក​ ​ចាក់ឫស​ខ្ជាប់​ ​តំ​កល់​ស៊ប់​ក្នុង​ព្រះ​តថាគត​ ​ដោយ​អាការ​ទាំងឡាយ​នេះ​ ​ដោយបទ​ទាំងឡាយ​នេះ​ ​ដោយ​ព្យញ្ជនៈ​ទាំងឡាយ​នេះ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ទើប​តថាគត​ហៅថា​ ​អ្នកមាន​សទ្ធា​ ​ប្រកបដោយ​ហេតុ​ ​មាន​សោតាបត្តិ​មគ្គ​ជា​មូល​ដ៏​មាំមួន​ ​ឥតមាន​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​អ្នកណាមួយ​ក្នុង​លោក​ក្តី​ ​ដឹកនាំ​ទៅ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​ធម៌​ក្នុង​ព្រះ​តថាគត​ ​យ៉ាងនេះ​ ​ចំណែកខាង​ព្រះ​តថាគត​ ​(​ត្រូវតែ​)​ ​បុគ្គល​ស្វះស្វែង​រក​ ​តាមធម្មតា​ ​យ៉ាងនេះ​ដែរ​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ភាសិត​នេះ​ចប់ហើយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​វី​មំស​ក​សូត្រ​ ​ទី៧​។​

ថយ | ទំព័រទី ៣៤៥ | បន្ទាប់