កោ​សម្ពិ​យសូ​ត្រ​ ​ទី៨​


 [​១៨០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ទៀប​ក្រុង​កោ​សម្ពី​។​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ក្នុង​ក្រុង​កោ​សម្ពី​ ​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិន​ញុំាង​គ្នានឹងគ្នា​ឲ្យ​សុខចិត្ត​ផង​ ​មិន​ប្រាថ្នា​នូវ​សេចក្តី​សុខចិត្ត​ផង​ ​មិន​ញុំាង​គ្នានឹងគ្នា​ឲ្យ​យល់ព្រម​ផង​ ​មិន​ប្រាថ្នា​នូវ​សេចក្តី​យល់ព្រម​ផង​។​ ​គ្រានោះ​ ​ភិក្ខុ១រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ភិក្ខុ​ក្នុង​នគរ​កោ​សម្ពី​នេះ​ ​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ ​ភិក្ខុ​ទាំងនោះ​ ​មិន​ញុំាង​គ្នានឹងគ្នា​ឲ្យ​សុខចិត្ត​ផង​ ​មិន​ប្រាថ្នា​នូវ​សេចក្តី​សុខចិត្ត​ផង​ ​មិន​ញុំាង​គ្នានឹងគ្នា​ឲ្យ​យល់ព្រម​ផង​ ​មិន​ប្រាថ្នា​នូវ​សេចក្តី​យល់ព្រម​ផង​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​មួយ​រូប​មក​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មកនេះ​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់