ព្រហ្ម​និមន្ត​និក​សូត្រ​ ​ទី៩​


 ​[​១៩១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​
 [​១៩២​]​ ​ព្រះមានព្រះភាគ​បាន​ត្រាស់​ភាសិត​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យមួយ​ ​តថាគត​នៅក្នុង​សុភគ​វ័ន​នេះ​ ​ទៀប​គល់​សាល​រាជព្រឹក្ស​ ​នា​ដែន​ឧក្កដ្ឋា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ ​កើតឡើង​ដល់​ព្រហ្ម​ឈ្មោះ​ ​ពកៈ​ ​ថា​ ​ឋានព្រហ្ម​នេះ​ ​ជា​របស់​ទៀង​ ​ជា​របស់​ឋិតថេរ​ ​ជា​របស់​មាននៅ​គ្រប់​កាល​ ​ជា​របស់​មិន​ធ្លុះធ្លាយ​ ​ជា​របស់​មិន​ឃ្លៀងឃ្លាត​ ​ព្រោះថា​ ​ឋានព្រហ្ម​នេះ​ ​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិនកើត​ឡើង​ ​ឯ​ឋាន​ដទៃ​ ​ជាទី​រលាស់ខ្លួន​ចេញ​ចាក​ទុក្ខ​ ​ឲ្យ​ក្រៃលែង​ជាង​ឋានព្រហ្ម​នេះ​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៣៦១ | បន្ទាប់