ក្នុង​កាលមុន​អំពី​ខ្លួន​លោក​ ​មាន​ពួក​សមណព្រាហ្មណ៍​ក្នុង​លោក​ ​ជា​អ្នក​តិះដៀល​ផែនដី​(​១​)​ ​ខ្ពើម​ផែនដី​ ​តិះដៀល​ទឹក​ ​ខ្ពើម​ទឹក​ ​តិះដៀល​ភ្លើង​ ​ខ្ពើម​ភ្លើង​ ​តិះដៀល​ខ្យល់​ ​ខ្ពើម​ខ្យល់​ ​តិះដៀល​ពួក​សត្វ​ ​ខ្ពើម​ពួក​សត្វ​ ​តិះដៀល​ទេវតា​ ​ខ្ពើម​ទេវតា​ ​តិះ​ដៀ​លប​ជា​បតិ​ទេវរាជ​ ​ខ្ពើម​ប​ជា​បតិ​ទេវរាជ​ ​តិះដៀល​ព្រហ្ម​ ​ខ្ពើម​ព្រហ្ម​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​ទំ​លាយ​កាយ​ ​ផ្តាច់​បង់ជីវិត​ទៅ​ ​ក៏​កើត​ក្នុង​ពួក​ដ៏​ថោកទាប​ ​គឺ​អបាយភូមិ៤​។​ ​ម្នាល​ភិក្ខុ​ ​មួយវិញទៀត​ ​ក្នុង​កាលមុន​អំពី​ខ្លួន​លោក​ ​មាន​ពួក​សមណព្រាហ្មណ៍​ក្នុង​លោក​ ​ជា​អ្នក​សរសើរ​ផែនដី​ ​ត្រេកអរ​នឹង​ផែនដី​ ​សរសើរ​ទឹក​ ​ត្រេកអរ​នឹង​ទឹក​ ​សរសើរ​ភ្លើង​ ​ត្រេកអរ​នឹង​ភ្លើង​ ​សរសើរ​ខ្យល់​ ​ត្រេកអរ​នឹង​ខ្យល់​ ​សរសើរ​ពួក​សត្វ​ ​ត្រេកអរ​នឹង​ពួក​សត្វ​ ​សរសើរ​ទេវតា​ ​ត្រេកអរ​នឹង​ទេវតា​ ​សរសើ​រប​ជា​បតិ​ទេវរាជ​ ​ត្រេក​អ​រនឹងប​ជា​បតិ​ទេវរាជ​ ​សរសើរ​ព្រហ្ម​ ​ត្រេកអរ​នឹង​ព្រហ្ម​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​ទំ​លាយ​កាយ​ ​ផ្តាច់​បង់ជីវិត​ទៅ​ ​ក៏​កើត​ក្នុង​ពួក​ដ៏​ប្រសើរ​ ​គឺ​ព្រហ្មលោក​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​សូម​និយាយ​នឹង​លោក​យ៉ាងនេះ​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​តិះដៀល​ផែនដី​ថា​ ​អនិច្ចំ​ ​ទុក្ខំ​ ​អនត្តា​។​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់