បពិត្រ​លោកអ្នក​និទ៌ុក្ខ​ ​ខ្ញុំ​សូម​ដាស់តឿន​លោក​ ​ចូរ​លោក​ធ្វើតាម​ពាក្យ​ព្រហ្ម​ ​ដែល​បាន​និយាយ​ហើយ​ដល់​លោក​ ​លោក​កុំ​កន្លង​ពាក្យ​របស់​ព្រហ្ម​ឡើយ​ ​ម្នាល​ភិក្ខុ​ ​ប្រសិនបើ​លោក​កន្លង​ពាក្យ​របស់​ព្រហ្ម​ហើយ​។​ ​ដូចជា​បុរស​យក​ដំបង​ ​វាយ​បណ្តេញ​នូវ​សិរី​ ​ដែល​កំពុង​មកដល់​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ ​ពុំ​នោះ​សោត​ ​ដូចជា​បុរស​ ​ធ្លាក់​ក្នុង​អណ្តូង​ធំ​ជ្រៅ​ ​មិន​អាច​នឹង​ចាប់​ផែនដី​ ​ដោយដៃ​ ​និង​ជើង​ទាំងឡាយ​បាន​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ ​សេចក្តី​ឧបមេយ្យ​នេះ​ ​នឹង​មានដល់​លោក​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រ​លោកអ្នក​និទ៌ុក្ខ​ ​ខ្ញុំ​សូម​ដាស់តឿន​លោក​ ​ចូរ​លោក​ធ្វើតាម​ពាក្យ​ព្រហ្ម​ ​ដែល​បាន​និយាយ​ហើយ​ដល់​លោក​ ​ចូរ​លោក​កុំ​កន្លង​ពាក្យ​របស់​ព្រហ្ម​ឡើយ​ ​ម្នាល​ភិក្ខុ​ ​ក្រែងលោ​ក​ឃើញ​ព្រហ្ម​បរិស័ទ​ ​កំពុង​ប្រជុំ​គ្នា​ដែរ​ឬទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មារ​មានចិត្ត​បាប​ ​បាន​បង្អោន​តថាគត​ ​ឲ្យ​ដូចជា​ព្រហ្ម​បរិស័ទ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​មារ​និយាយ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​បាន​ពោល​នឹង​មារ​មានចិត្ត​បាប​ ​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​តថាគត​ស្គាល់​អ្នក​ច្បាស់​ហើយ​ ​អ្នក​កុំ​មើលងាយ​ថា​ ​ឥតមាន​អ្នកណាមួយ​ស្គាល់​អញ​ ​ដូច្នេះ​ឡើយ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ហ្នឹងហើយ​ ​ជា​មារ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ព្រហ្ម​ណាក៏ដោយ​ ​ព្រហ្ម​បរិស័ទ​ណាក៏ដោយ​ ​ព្រហ្ម​បារិ​សជ្ជ​ណាក៏ដោយ​ ​អ្នក​ទាំងអស់​នោះ​ ​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់