ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ព្រះ​សញ្ជី​វៈ​មាន​អាយុ​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ទើប​ចេញ​អំពី​សមាបត្តិ​នោះ​ ​ក៏​រលាស់​ចីវរ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​វេលា​ព្រឹកព្រហាម​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ពួក​អ្នករក្សា​គោ​ ​ពួក​អ្នករក្សា​ពពែ​ ​ពួក​អ្នក​ភ្ជួរ​រាស់​ ​និង​ពួក​អ្នកដំណើរ​ទាំងនោះ​ ​បាន​ឃើញ​ព្រះ​សញ្ជី​វៈ​មាន​អាយុ​ ​កំពុង​ត្រាច់​ទៅ​បិណ្ឌបាត​ហើយ​ ​ពួក​ជន​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អើ​ ​អស្ចារ្យ​ណាស់​ហ្ន៎​ ​អើ​ ​មិនដែល​មាន​ទេ​ហ្ន៎​ ​សមណៈ​នេះ​ ​អង្គុយ​ធ្វើ​មរណកាល​ទៅ​ហើយ​ ​ឥឡូវ​សមណៈ​នេះ​ ​ត្រឡប់​មាន​សញ្ញា​ ​ឋិតនៅ​វិញ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ដោយហេតុនេះ​ ​ព្រះ​សញ្ជី​វៈ​មាន​អាយុ​ ​ឈ្មោះថា​ ​សញ្ជី​វៈ​ ​សញ្ជី​វៈ​ ​កើតឡើង​ ​យ៉ាងនេះ​ឯង​។​
 [​២០០​]​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ទូ​សី​មារ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិនបាន​ដឹង​ដំណើរ​មក​ ​និង​ដំណើរ​ទៅ​របស់​ពួក​ភិក្ខុ​ដែល​មាន​សីល​ ​មាន​កល្យាណធម៌​ទាំងនេះ​សោះ​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ជ្រែក​សរីរៈ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ថា​ ​អ្នក
ថយ | ទំព័រទី ៣៨៤ | បន្ទាប់