ទាំងឡាយ​ ​ចូរ​មក​ ​ចូរ​ជេរ​ ​គម្រាម​ ​ប្រទូស្ត​ ​បៀតបៀន​ពួក​ភិក្ខុ​ដែល​មាន​សីល​ ​មានធម៌​ជាកុសល​ ​គិត​ដូចម្តេច​នឹង​ធ្វើ​ចិត្ត​ ​របស់​ពួក​ភិក្ខុ​ដែល​ពួក​អ្នក​ជេរ​ ​គម្រាម​ ​ប្រទូស្ត​ ​បៀតបៀន​ហើយ​នោះ​ ​ឲ្យ​រាយមាយ​ ​ល្មម​ឲ្យ​ទូ​សី​មារ​បាន​ឱកាស​នោះ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ទូ​សី​មារ​ ​បាន​ចូល​ជ្រែក​សរីរៈ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ ​ចូរ​ជេរ​ ​គម្រាម​ ​ប្រទូស្ត​ ​បៀតបៀន​ពួក​ភិក្ខុ​ដែល​មាន​សីល​ ​មានធម៌​ជាកុសល​ ​គិត​ដូចម្តេច​នឹង​ធ្វើ​ចិត្ត​ ​របស់​ពួក​ភិក្ខុ​ ​ដែល​ពួក​អ្នក​ជេរ​ ​គម្រាម​ ​ប្រទូស្ត​ ​បៀតបៀន​ហើយ​នោះ​ ​ឲ្យ​រាយមាយ​ ​ល្មម​ឲ្យ​ទូ​សី​មារ​បាន​ឱកាស​នោះ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​នោះ​ ​ដែល​ទូ​សី​មារ​ ​ចូល​ជ្រែក​សរីរៈ​ហើយ​ ​ទើប​នាំគ្នា​ជេរ​ ​គម្រាម​ ​ប្រទូស្ត​ ​បៀតបៀន​ពួក​ភិក្ខុ​ ​ដែល​មាន​សីល​ ​មានធម៌​ជាកុសល​ថា​ ​ពួក​សមណៈ​ ​មាន​ក្បាល​រលីង​ទាំងនេះ​ ​ជាគ​ហប​តី​ ​ជា​ក​ណ្ហ​គោត្រ​ ​កើតអំពី​បាទា​ព្រហ្ម​ ​មានក​ឱន​ចុះ​ ​មានមុខ​សំយុង​ចុះ​ ​មាន​អាការ​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់