មានក​សំយុង​ចុះ​ ​មានមុខ​ឱន​ចុះ​ ​មាន​អាការ​ដូច​មធុរ​កជា​តិ​ ​តែង​សញ្ជប់សញ្ជឹង​ ​សំកុក​ ​ជ្រប់​នៅ​ ​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នកមាន​ឈាន​ ​យើង​ទាំងឡាយ​ ​ជា​អ្នកមាន​ឈាន​ ​ដូច្នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ពុំ​នោះ​ ​ដូចជា​សត្វ​លា​ ​ដែល​អស់​សន្ទុះ​ ​(​អស់ជើង​)​ ​ហើយ​ ​តែង​សញ្ជប់សញ្ជឹង​ ​សំកុក​ ​ជ្រប់​នៅ​ ​ទៀប​ជញ្ជាំង​ផ្ទះ​ ​និង​ទីសម្រាប់​បង្ហូរទឹក​សំអុយ​ ​និង​គំនរ​សម្រាម​ ​យ៉ាងណា​ ​ពួក​សមណៈ​មាន​ក្បាល​រលីង​ទាំងនេះ​ ​ជាគ​ហប​តី​ ​ជា​ក​ណ្ហ​គោត្រ​ ​ជា​អ្នក​កើតអំពី​បាទា​ព្រហ្ម​ ​មានក​ឱន​ចុះ​ ​មានមុខ​សំយុង​ចុះ​ ​មាន​អាការ​ដូច​មធុរ​កជា​តិ​ ​តែង​សញ្ជប់សញ្ជឹង​ ​សំកុក​ ​ជ្រប់​នៅ​ ​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នកមាន​ឈាន​ ​យើង​ទាំងឡាយ​ ​ជា​អ្នកមាន​ឈាន​ ​ដូច្នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ក៏​ឯ​ពួក​មនុស្ស​ណា​ ​ដែល​ធ្វើ​មរណកាល​ក្នុង​សម័យ​នោះ​ ​ពួក​មនុស្ស​ទាំងនោះ​ ​លុះ​ទំ​លាយ​កាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​និង​នរក​ ​ដោយ​ច្រើន​។​
ថយ | ទំព័រទី ៣៨៧ | បន្ទាប់