ដើរ​តា​មក្រោយៗ​ ​ព្រះមានព្រះភាគ​ ​ព្រះនាម​កកុសន្ធៈ​ ​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ព្រះនាម​កកុសន្ធៈ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ងាកមើល​ ​ដូចជា​ងាកមើល​នៃ​ដំរី​ថា​ ​ទូ​សី​មារ​នេះ​ ​មិនបាន​ដឹង​ប្រមាណ​ទេ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ក៏​ឯ​ទូ​សី​មារ​ច្យុត​ ​ចាកទី​នោះ​ ​ទៅ​កើត​ក្នុង​មហានរក​ ​ព្រមដោយ​ការ​ងាក​ទត​ ​(​របស់​ព្រះ​កកុសន្ធៈ​)​។​
 ​[​២០៥​]​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ក៏​ឯ​មហានរក​នេះឯង​ ​មានឈ្មោះ៣យ៉ាងគឺ​ ​ឆ​ផស្សា​យត​និ​កៈ​(​១​)​ ​១​ ​សង្កុ​សមា​ហតៈ​(​២​)​ ​១​ ​បច្ច​ត្ត​វេទ​នីយៈ​(​៣​)​ ​១​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ពួក​នាយ​និរយបាល​ ​បាន​ចូល​ទៅ​រក​អាត្មា​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកអ្នក​និទ៌ុក្ខ​ ​កាលណា​ដែក​ស្រួច​មក​ប្រជុំ​ជាមួយនឹង​ដែក​ស្រួច​ត្រង់​ហឫទ័យ​របស់​អ្នក​ហើយ​ ​ទើប​អ្នកដឹង​នូវ​ហេតុ​នោះ​ថា​ ​អាត្មាអញ​ ​ឆេះ​ក្នុង​នរក​អស់​មួយ​ពាន់​ឆ្នាំ​ហើយ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អាត្មា​នោះ​បាន​ឆេះ​ក្នុង​មហានរក​នោះ​ ​អស់​ឆ្នាំ​ជាច្រើន​ ​អស់​រយ​ឆ្នាំ​ជាច្រើន​ ​អស់​ពាន់​ឆ្នាំ​ជាច្រើន​ ​
​(​១​)​ ​សត្វ​នរក​មាន​វេទនា​ផ្សេង​ជា​បច្ច័យ​ ​ក្នុង​ផស្សា​យតនៈ​ទាំង៦​។​ ​(​២​)​ ​សត្វ​នរក​ដែល​មាន​ដែក​ស្រួច​ចាក់​។​ ​(​៣​)​ ​សត្វ​នរក​ ​កើតអំពី​វេទនា​របស់​ខ្លួន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៩៣ | បន្ទាប់