គោឧសភទាំងឡាយណា ជាបិតា (បា) របស់គោ ជាបរិនាយក (មេហ្វូង) របស់គោ មិនបូជានូវគោឧសភទាំងនោះ ដោយគ្រឿងបូជាដ៏ក្រៃលែង(១) ១ ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបព្រម ដោយអង្គទាំង១១នេះឯង មិនគួរដើម្បីរក្សានូវហ្វូងគោ មិនគួរដើម្បីញុំាងហ្វូងគោ ឲ្យចំរើនបានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបព្រម ដោយអង្គទាំងឡាយ១១ ក៏មិនគួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម៌វិន័យនេះ ក៏ដូច្នោះដែរ អង្គទាំង១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនស្គាល់រូប១ មិនឈ្លាសក្នុងលក្ខណៈ១ មិនឆ្កឹះពងរុយ១ មិនបិទដំបៅ១ មិនបំពក់ភ្នក់១ មិនស្គាល់កំពង់ទឹក១ មិនដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ១ មិនស្គាល់ផ្លូវ១ មិនឈ្លាសក្នុងកន្លែងគោចរ១
(១) ត្រង់ដែលថាមិនបូជា ដោយគ្រឿងបូជាដ៏ក្រៃលែងនោះ គឺគង្វាលគោ ដែលឈ្លាស តែងឲ្យនូវចំណីល្អ ប្រស់ព្រំ ដោយប្រេងក្រអូប ដោយម្រាមទាំង៥ ប្រដាប់ដោយកម្រងផ្កា បំពាក់ចង្កំមាស ចង្កំប្រាក់ ត្រង់ស្នែង អុជប្រទីបបំភ្លឺក្នុងរាត្រី ចងពិតានអំពីលើ ត្រង់កន្លែងដែលគោដេក។ គង្វាលគោ ដែលមិនឈ្លាស មិនធ្វើសក្ការៈណាមួយសោះ លុះពួកគោឧសភទាំងនោះ មិនបានគ្រឿងបូជាហើយ ក៏មិនរក្សាហ្វូងគោ មិនការពារអន្តរាយ គោនឹងវិនាស គង្វាលគោនោះ មិនបានបញ្ចគោរសនោះឡើយ។ អដ្ឋកថា។