ដើម្បី​រឹបជាន់​ ​នូវ​បុគ្គល​ដែល​គួរ​រឹបជាន់​ ​ឬ​ដើម្បី​និរទេស​ ​នូវ​បុគ្គល​ដែល​គួរ​និរទេស​បាន​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះថា​ ​សូម្បី​ក្សត្រិយ៍​ទាំងអម្បាល​នេះ​ ​ជាពួក​ ​ជា​គណៈ​ ​ដូច​ពួក​ក្សត្រិយ៍​ដែល​នៅក្នុង​ដែន​វជ្ជី​ ​និង​ពួក​ក្សត្រិយ៍​ ​ដែល​នៅក្នុង​ដែន​មល្លៈ​ ​មានអំណាច​ ​ក្នុង​ដែន​ជា​របស់​ខ្លួន​ ​តែង​ប្រព្រឹត្ត​ ​ដើម្បី​សម្លាប់​នូវ​បុគ្គល​ ​ដែល​គួរ​សម្លាប់​ ​ដើម្បី​រឹបជាន់​នូវ​បុគ្គល​ ​ដែល​គួរ​រឹបជាន់​ ​ឬ​ដើម្បី​និរទេស​ ​នូវ​បុគ្គល​ដែល​គួរ​និរទេស​បាន​ ​នឹង​បាច់​ពោល​ថ្វី​ ​ដល់ទៅ​អំណាច​របស់​ព្រះរាជា​ជា​ខត្តិយៈ​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ដូចយ៉ាង​ព្រះរាជា​បសេនទិកោសល​ ​ពុំ​នោះ​សោត​ ​ដូច​ព្រះរាជា​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ ​ក្នុង​ដែន​មគធៈ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អំណាច​ ​គប្បី​ប្រព្រឹត្តទៅ​ ​ទាំង​គួរ​នឹង​ប្រព្រឹត្តទៅ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ដូចម្តេច​ ​អ្នកពោល​នូវ​រូប​ណា​យ៉ាងនេះ​ថា​ ​រូប​ជា​ខ្លួន​របស់​អញ​ ​អំណាច​របស់​អ្នក​ ​ប្រព្រឹត្តទៅ​ក្នុង​រូប​នោះ​ថា​ ​រូប​របស់​អញ​ ​ចូរ​យ៉ាងនេះ​ទៅ​ ​រូប​របស់​អញ​ ​ចូរ​កុំ​មាន​យ៉ាងនេះ​ឡើយ​ ​បាន​ឬទេ​។​ ​កាលបើ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក៏​នៅ​ស្ងៀម​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ ​នឹង​សច្ច​ក​និ​គន្ថ​បុត្រ​ ​ជា​គំរប់​ពីរ​ដង​ថា​ ​នែ​អគ្គិ​វេស្ស​នៈ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ថាដូចម្តេច​ ​អ្នកពោល​នូវ​រូប​ណា​ ​យ៉ាងនេះ​ថា
ថយ | ទំព័រទី ៧១ | បន្ទាប់