មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​សូម​សំដែង​ពាក្យឧបមា​បន្តិច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ទុម្មុ​ខៈ​ ​អ្នក​ចូរ​សំដែង​ពាក្យឧបមា​នោះ​ទៅ​មើល​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូចជា​ស្រះ​បោក្ខរណី​ ​នៅ​ជិត​ស្រុក​ ​ឬ​និគម​ ​មាន​ក្តាម​នៅក្នុង​ស្រះ​បោក្ខរណី​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ក្មេងប្រុស​ ​ឬ​ក្មេងស្រី​ទាំងឡាយ​ជាច្រើន​ ​ចេញ​អំពី​ស្រុក​ ​ឬ​និគម​នោះ​ ​ចូល​ទៅកាន់​ស្រះ​បោក្ខរណី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ចុះទៅ​កាន់​ស្រះ​បោក្ខរណី​នោះ​ ​ហើយ​ចាប់​ក្តាម​នោះ​ស្រង់​អំពី​ទឹក​ ​មក​ដាក់លើ​គោក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្តាម​នោះ​ហា​ចេញ​នូវ​ដង្កៀប​ណាៗ​ ​ក្មេងប្រុស​ ​ឬ​ក្មេងស្រី​ទាំងនោះ​ ​ក៏​កាច់​បំបាក់បំបែក​នូវ​ដង្កៀប​នោះ​ៗ​ ​ដោយ​កំណាត់ឈើ​ក្តី​ ​ដោយ​អំបែង​ក្តី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​យ៉ាងនេះ​ហើយ​ ​ក្តាម​នោះ​ ​ដែល​មាន​ដង្កៀប​ទាំងអស់​ ​គេ​កាច់​បំបាក់បំបែក​អស់ហើយ​ ​មិន​គួរ​ដើម្បីនឹង​ចុះទៅ​កាន់​ស្រះ​បោក្ខរណី​នោះ​ទៀត​បាន​ ​ដូច​កាលមុន​ទេ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ចំរូង​ចំរាស់​ ​គឺ​ទិដ្ឋិ​ ​ពុតត្បុត​ ​គឺ​ទិដ្ឋិ​ ​និង​សេចក្តី​ញាប់ញ័រ​ ​គឺ​ទិដ្ឋិ​ណា​នីមួយ​ ​របស់​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក៏​សេចក្តី​ចំរូង​ចំរាស់​ជាដើម​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​កាច់​បំបាក់​ ​បំបែក​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ឥឡូវនេះ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​មិន​គួរ​នឹង​មាន​សេចក្តី​ប្រាថ្នា​ថា​ ​នឹង​លើកឡើង​នូវ​វាទៈ​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ទៀត​ទេ​
ថយ | ទំព័រទី ៧៩ | បន្ទាប់