លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស គប្បីចាញ់បោកដោយកល ជាគ្រឿងបោកនេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង ដល់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដល់សត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងធ្វើសេចក្តីឧបមាដល់លោក វិញ្ញូបុរសពួកមួយ ក្នុងលោកនេះ គង់ដឹងនូវសេចក្តីនៃភាសិត ដោយឧបមាខ្លះមិនខាន។
[៨១] បពិត្រលោកដ៏ចំរើន រឿងធ្លាប់មានមកហើយថា មានព្រាហ្មណ៍ម្នាក់ ចាស់ព្រឹទ្ធា ជាធំដោយអាយុ បាននាងមាណវិកាក្រមុំជាប្រពន្ធ មានផ្ទៃពោះ ជិតដល់កាលនឹងប្រសូត។ បពិត្រលោកដ៏ចំរើន គ្រានោះ នាងមាណវិកានោះ ក៏និយាយនឹងព្រាហ្មណ៍នោះ ដូច្នេះថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅទិញកូនស្វាឈ្មោល ពីផ្សារយកមក ដើម្បីឲ្យកុមាររបស់ខ្ញុំលេង។ បពិត្រលោកដ៏ចំរើន កាលដែលនាងមាណវិកានិយាយយ៉ាងនេះ ព្រាហ្មណ៍នោះ ក៏និយាយដូច្នេះ នឹងនាងមាណវិកានោះថា ម្នាលនាងដ៏ចំរើន នាងចូរបង្អង់ចាំ ទំរាំនាង