លុះ​ទៅដល់​ហើយ​ ​ម្តេច​ឡើយ​ ​ក៏​ត្រឡប់ជា​ពាក់​ឃ្នាប​ ​គឺ​វាទៈ​ ​ដ៏​ធំ​លើ​ក្បាល​ ​ដើរមក​វិញ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​ព្រះសមណគោតម​ ​បោកប្រាស់​ ​ដោយ​កល​ ​ជា​គ្រឿង​បោកប្រាស់​ហើយ​។​
 [​៨០​]​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​កល​ជា​គ្រឿង​បោកប្រាស់​ ​ស្រួល​ពេក​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​កល​ជា​គ្រឿង​បោកប្រាស់​ ​ល្អ​ពេក​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ញាតិសាលោហិត​ទាំងឡាយ​ ​ជាទីស្រឡាញ់​របស់ខ្ញុំ​ ​គប្បី​ចាញ់បោក​ដោយ​កល​ ​ជា​គ្រឿង​បោកប្រាស់​នេះ​ ​ការ​ចាញ់បោក​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​កាល​ជា​អង្វែង​ ​ដល់​ញាតិ​ ​និង​សាលោហិត​ ​ដែល​ជាទីស្រឡាញ់​ ​របស់ខ្ញុំ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ប្រសិនបើ​ពួក​ក្សត្រ​ទាំងអស់​ ​គប្បី​ចាញ់បោក​ដោយ​កល​ ​ជា​គ្រឿង​បោក​នេះ​ ​ការ​ចាញ់បោក​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​កាល​ជា​អង្វែង​ ​ដល់​ពួក​ក្សត្រ​ទាំងអស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ប្រសិនបើ​ពួក​ព្រាហ្មណ៍​ទាំងអស់​។​បេ​។​ ​ពួក​វេស្សៈ​។​បេ​។​ ​ពួ​ក​សុទ្ធៈ​ ​គប្បី​ចាញ់បោក​ដោយ​កល​ ​ជា​គ្រឿង​បោក​នេះ​ ​ការ​ចាញ់បោក​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​កាល​ជា​អង្វែង​ ​ដល់​ពួក​សុទ្ទៈ​ទាំងអស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ប្រសិនបើ​
ថយ | ទំព័រទី ១២៥ | បន្ទាប់