កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម នេះឈ្មោះថា ការបែកធ្លាយនៃប្រាជ្ញាទី២ គឺទិព្វចក្ខុញ្ញាណ របស់អរិយសាវ័កនោះ ដូចកូនមាន់ ដែលញាស់ចេញចាកសម្បកពង។ បពិត្រមហានាម អរិយសាវ័កនេះឯង អាស្រ័យសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ដ៏ប្រសើរនេះឯង ទើបធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវធម៌ទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ នេះឈ្មោះថា ការបែកធ្លាយនៃប្រាជ្ញាទី៣ គឺអាសវក្ខយញ្ញាណ របស់អរិយសាវ័កនោះ ដូចកូនមាន់ដែលញាស់ចេញចាកសម្បកពង។
[៣៤] បពិត្រមហានាម ត្រង់អរិយសាវ័កលោកបានបរិបូណ៌ដោយសីល នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយនេះឯង ជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក ស្គាល់ប្រមាណក្នុងភោជន នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក ប្រកបការភ្ញាក់រឭកនេះឯង ជា