គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថក៏បាន អ្នកឯងក៏បាន។
[៦៨] ឧបាលិគហបតី ទទួលពាក្យរបស់និគន្ថនាដបុត្តថា អើ លោកម្ចាស់ ហើយក្រោកចាកទីអង្គុយ សំពះនិគន្ថនាដបុត្ត ធ្វើប្រទក្សិណ ហើយចូលទៅរកព្រះមានព្រះភាគ ក្នុងបាវារិកម្ពវ័ន លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧបាលិគហបតី អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទីឃតបស្សីនិគ្រន្ថ បានមកក្នុងទីនេះឬទេ។ ម្នាលគហបតី ទីឃតបស្សីនិគ្រន្ថ បានមកក្នុងទីនេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គមានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹងទីឃតបស្សីនិគ្រន្ថដែរឬ។ ម្នាលគហបតី តថាគត មានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹងទីឃតបស្សីនិគ្រន្ថដែរ។ បពិត្រព្រះអង្គដ៏ចំរើន