ចុះចូល​ទៅជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ហើយ​។​ ​និ​គន្ថ​នាដ​បុត្ត​តប​ថា​ ​នែ​តបស្សី​ ​ឧបាលិ​គហបតី​ ​គប្បី​ចុះចូល​ជា​សាវ័ក​ ​នៃ​ព្រះសមណគោតម​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាទី​តាំង​ ​មិនមែន​ជា​ឱកាស​ឡើយ​ ​ឯ​ព្រះសមណគោតម​ ​គប្បី​ចុះចូល​ជា​សាវ័ក​ ​របស់​ឧបាលិ​គហបតី​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ទើប​ជាទី​តាំង​មាន​មែន​។​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​ក៏​និយាយ​នឹង​និ​គន្ថ​នាដ​បុត្ត​ ​ជា​គំរប់​ពីរ​ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​បានឮ​ដំណឹង​ដូច្នេះ​ថា​ ​ឧបាលិ​គហបតី​ ​ចុះចូល​ទៅជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ហើយ​។​ ​និ​គន្ថ​នាដ​បុត្ត​តប​ថា​ ​នែ​តបស្សី​ ​ឧបាលិ​គហបតី​ ​គប្បី​ចុះចូល​ទៅជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាទី​តាំង​ ​មិនមែន​ជា​ឱកាស​ឡើយ​ ​ឯ​ព្រះសមណគោតម​ ​គប្បី​ចុះចូល​មក​ជា​សាវ័ក​ ​របស់​ឧបាលិ​គហបតី​វិ​គ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ទើប​ជាទី​តាំង​មាន​មែន​។​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​និយាយ​នឹង​និ​គន្ថ​នាដ​បុត្ត​ ​ជា​គំរប់៣ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​បានឮ​ដំណឹង​ដូច្នេះ​ថា​ ​ឧបាលិ​គហបតី​ ​ចុះចូល​ទៅជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ហើយ​។​ ​នែ​តបស្សី​ ​ឧបាលិ​គហបតី​ ​គប្បី​ចុះចូល​ទៅ​
ថយ | ទំព័រទី ១១៧ | បន្ទាប់